សកម្មភាព៦នេះ អាចបញ្ជាក់ថា ស្វាមីអ្នកមានស្រីហើយ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពមួយចំនួនដែលអាចបង្ហាញថា ប្តីអ្នកមានស្រីក្រៅហើយ។ តើមានអ្វីខ្លះទៅ?

 1.     នៅពេលដែលគេតែងតែរកលែសផ្សេងៗមិនត្រឡប់មកផ្ទះ មានន័យថា គេកំពុងតែមានស្រីនៅក្រៅហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

 2.     នៅពេលដែលគេចាប់ផ្តើមចូលចិត្តនៅម្នាក់ឯង ដោយមិនសូវចូលចិត្តនិយាយស្តី ដោយចូលចិត្តតែលេងទូរស័ព្ទ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចការពារស្វាមីអ្នកពីស្រីផ្សេង។

 3.     នៅពេលដែលគេមិនមានអារម្មណ៍រូមភេទជាមួយអ្នកទៀត មានន័យថា ស្រីនៅក្រៅអាចបំពេញតម្រូវការរបស់គេបានហើយ។ ដូចនេះ គេនឹងមិនត្រូវការពីអ្នកទៀតទេ។

 4.     នៅពេលដែលគេតែងតែរករឿងអ្នកព្រោះតែរឿងតូចតាច ក៏អាចបញ្ជាក់បានដែលថា គេចង់ចាកចេញពីអ្នកទៅរកស្រីក្រៅហើយ ទើបគេមិនមានភាពអត់ធ្មត់ដូចជាពេលមុនដែលគេធ្លាប់មាន។

 5.     គេនឹងចាប់ផ្តើមមិនសូវខ្វាយខ្វល់ពីបងប្អូនអ្នកឡើយ ដោយមិនចូលចិត្តនិយាយជាមួយ ឬមិនបារម្ភសូម្បីតែបន្តិច។

 6 . គេនឹងភ្លេចខួបកំណើតរបស់អ្នកដែលជាថ្ងៃសំខាន់ ដោយគេបែរជាចាំថ្ងៃកំណើតរបស់ស្រីផ្សេង ហើយទិញកាដូរឲ្យទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់នៅពេលដែលគេមានសកម្មភាពទាំងឡាយខាងលើនេះ៕


ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina ​ប្រភព ៖ 39.net

Comments