នារីស្គមពេក នឹងមានបញ្ហាអ្វីកើតឡើង?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលនារីស្គមពេក អាចប្រឈមមុខ។ តើមានអ្វីខ្លះទៅ?

 1.  នៅពេលដែលអ្នកស្គមពេក នឹងធ្វើឲ្យក្រពះអ្នករំលាយអាហារមិនសូវល្អឡើយ ថែមទាំងអាចធ្វើឲ្យអ្នកញ៉ាំមិនសូវបាន ឆ្អល់ពោះ ឬមានបញ្ហាទាក់ទងនឹងពោះវៀនផងដែរ។

 2.     បើអ្នកស្គមខ្លាំង នឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពបង្កើតកូនរបស់អ្នក។ អ្នកនឹងពិបាកនឹងមានផ្ទៃពោះខ្លាំងណាស់ ព្រោះអ្នកគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការពរពោះឡើយ។

 3.     ប្រសិនជាអ្នកស្គម នឹងធ្វើឲ្យរាងកាយអ្នកពិបាកស្រូបយកកាល់ស្យូមខ្លាំងណាស់ ដូចនេះ ឆ្អឹងអ្នកនឹងឆាប់ពុកជាងមនុស្សស្រីដទៃទៀត។

 4.  នៅពេលដែលមនុស្សស្គមពេក មានន័យថារាងកាយកំពុងតែខ្វះសារធាតុចិញ្ចឹមខ្លាំង។ ដូចនេះ អ្នកនឹងងាយប្រឈមមុខនឹងជំងឺខ្វះឈាមខ្លាំងណាស់។

 5.     ជាពិសេស ខួរក្បាលអ្នកនឹងចុះខ្សោយ ដោយធ្វើឲ្យការចងចាំអ្នកធ្លាក់ចុះខ្លាំង។ អ្នកនឹងមិនសូវបំពេញការងារបានសម្រេចដូចបំណងឡើយ ដោយពិបាកទទួលបានផលខ្លាំងណាស់៕


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina ​ប្រភព ៖ 39.net

Comments