មូសខាំ ហើយរមាស់ គួរធ្វើបែបណាទៅ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបកំចាត់ស្នាមរមាស់នៃមូសខាំ។ តើមានអ្វីខ្លះទៅ?

 1.  អ្នកអាចយកអំបិលលាយជាមួយទឹក រួចយកមកលាបលើកន្លែងដែលមូសខាំនោះ ក្រោយ១០នាទី ស្នាមរមាស់នោះនឹងមិនរមាស់ទៀតទេ ព្រោះអំបិលអាចជួយកំចាត់មេរោគបាន។

 2.     នៅពេលដែលអ្នកមូសខាំអ្នករួច ហើយរមាស់ អ្នកក៏អាចប្រើសាប៊ូមកលាបពីលើក៏បានដែរ ព្រោះវាមានសារធាតុដែលអាចជួយកំចាត់ស្នាមរមាស់ទាំងនោះ។

 3.     អ្នកក៏អាចប្រើក្រូចឆ្មារមកលាបពីលើក៏បានដែរ ព្រោះវាអាចជួយអ្នកឲ្យបាត់រមាស់បាន។ ដូចនេះ នៅពេលដែលមូសខាំ អ្នកអាចប្រើវិធីនេះ ដើម្បីកុំឲ្យកើតមានស្នាមមូសខាំលើស្បែ្ករបស់អ្នក។

 4.     បើមូសខាំ ហើយអ្នករមាស់ អ្នកអាចប្រើប្រទាលកន្ទុយក្រពើដើម្បីលាបពីលើ នោះវានឹងជួយកំចាត់មេរោគ ថែមទាំងជួយបំបាត់អាការៈរមាស់ទៀតផង។
 5.     អ្នកអាចច្របាច់ថ្នាំដុសធ្មេញលើដៃដែលស្អាត រួចយកមកលាបលើកន្លែងដែលមានមូសខាំនោះ។ ក្រោយពេលដែលអ្នកលាបរួច វានឹងធ្វើឲ្យអ្នកបាត់រមាស់ជាមិនខានឡើយ។

 6.     អ្នកអាចប្រើសំបកចេកមកស្អំលើកន្លែងដែលមានមូសខាំនោះ រួចវានឹងជួយបំបាត់អាការៈរមាស់


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ buzzlife.com.tw ​

Comments