ទឹករំអិលអាចធ្វើអោយស្រ្តីមានផ្ទៃពោះ

បច្ចុប្បន្ន បុរស​មួយចំនួន​យល់​ច្រ​ឡំ​ថា ​ទឹករំអិល​ម្យ៉ាងដែ​លបាញ់​ចេញ​មុន​ទឹកកាម មិនអាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ផ្ទៃពោះ​ឡើយ។ នេះ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​បុរស​គ្រប់រូប​គួរ​ធ្វើការ​ប្រុងប្រយ័ត្ន​ ឲ្យ​បាន​ខ្ជាប់ខ្ជួន។ ​ទឹករំអិល​ដែល​បញ្ចេញ​មក​ក្រៅ​មុន​ទឹកកាម​ ពិតជា​អាចធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ផ្ទៃពោះ​បាន ព្រោះ​ទឹករំអិល​នោះ​ក៏​មាន​ផ្ទុក​មេជី​វិត​ឈ្មោល​ដែរ។ ​​ការដក​លិង្គ​ចេញពី​ទ្វារមាស​ មុន​ការបញ្ចេញ​ទឹកកាម ​មិនមែនជា​វិធី​ល្អ​​​ទេ ហើយ​អ្នក​គួរ​ងាក​មក​ជ្រើស​រើសយក​វិធី​ដែលមាន​សុវត្ថិភាព​ជាច្រើន​យ៉ាងដូច​ ជា ការប្រើប្រាស់​ស្រោម​ អនាម័យ ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត ឬ​ការចាក់​ថ្នាំ​ពន្យា​កំណើត៣ខែម្តង ទើប​ជាការ​ល្អ៕
Cambodia Health

Comments