នៅឆ្នាំ២០២០កម្ពុជានឹងសម្រេចឲ្យបាននូវ​​គោលដៅមិនមានអ្នកឆ្លងមេរោគអេដស៍ថ្មី

ភ្នំពេញ៖
 ក្នុងកិច្ចប្រជុំមុនមហាសន្និបាតប្រចាំឆ្នាំរបស់CPN+ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅស្នាក់ការកណ្ដាលអង្គការខាណា លោកអ៊ុំ សុភាព ប្រធានក្រុមប្រឹក្សាភិបាលអង្គការខាណា បានមានប្រសាសន៍ថា ផ្អែកតាមផែនការយុទ្ធសាស្ត្ររយៈពេលវែងនៅឆ្នាំ២០២០ ខាងមុខនេះយើងនឹងសម្រេចឲ្យបាននូវគោលដៅកម្ពុជា មិនមានអ្នកឆ្លងមេរោគអេដស៍ថ្មី។
 ទាក់ទងនឹងកិច្ចប្រជុំនាថ្ងៃនេះលោកប្រធានក្រុមប្រឹក្សាភិបាលអង្គការ ខាណា បានបញ្ជាក់ថា គឺជាកិច្ចប្រជុំត្រៀមមុននឹងបើកមហាសន្និបាតប្រចាំឆ្នាំរបស់CPN+ ឬជាមហាសន្និបាតដ៏ធំមួយរបស់បណ្ដាញអ្នកផ្ទុកមេអេដស៍នៅកម្ពុជា ដើម្បីរួមគ្នាពិនិត្យទៅលើលក្ខន្តិកៈរបស់ខ្លួនឯងដែលមានចែងក្នុង ផែនការយុទ្ធសាស្ត្ររយៈពេលវែង ។
 លោកបន្តថា មហាសន្និបាតនោះគឺជាឱកាសមួយ ដែលបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ពិភាក្សាដើម្បីពង្រីកនិងពង្រឹង ខ្លួនឯងរៀបចំខ្លួនឯងឲ្យបានកាន់តែប្រសើរក្នុងបរិយាកាសដែលការឆ្លង រាលដាលមេរោគអេដស៍បានឆ្លងចូលរបត់មួយថ្មី ។
តាមសន្និបាតរបស់អង្គការខាណាអ្នកដែលផ្ទុកមេរោគអេដស៍នៅកម្ពុជា មានប្រមាណ ៥០០០០ នាក់តួលេខនេះ គឺសម្រាប់តែអ្នកដែលបានដឹងតាមរយៈនៃការធ្វើតេស្ត ។
 ប៉ុន្តែបើសរុបទាំងអ្នកមិនទាន់ធ្វើតេស្ត ។
ប៉ុន្តែបើសរុបទាំងអ្នកមិនទាន់ធ្វើតេស្តនោះ គឺប៉ាន់ស្មានប្រហែល៧០០០០នាក់នៅទូទាំងប្រទេសកម្ពុជា ៕
ដោយ៖ ហេង នាង Cambodia Health

Comments